ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៤
លោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីរាជការទាំងអស់នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ សារាចរស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិក្រោមអធិបតីភាព លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និង មានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធានគណនេយ្យ ជុំវិញខេត្ត និងរតនាគារខេត្តផងដែរ ។